កំណាព្យ បណ្តាំឪពុក (បទភុជង្គលីលា)

1. ឱកូនស្រីមាសឪពុក.................ម៉ែឪដាក់ទុក...................ឲ្យកុនមានប្តី។

2.កូនអឺយត្រូវប្រុងស្មារតី............យល់សព្វអ្វីៗ..................ការស្រីខាងក្នុងក្រៅ។

3. កូនអឺយកុំដេកតែខ្លៅ...............ត្រូវដឹងរាក់ជ្រៅ...............ទើបគេសរសើរ។

4. ទោះនឹងអង្គុយដេកដើរ............កូនស្រីជំទើរ...................ឲ្យសមជាខ្មែរ។

5. កូនអ្ហើយកុំភ្លេចអ្នកស្រែ...........ដែលលោកខំថែ.............ដំណាំធម្មជាតិ។

6. ការរួចត្រូវខំថែមទៀត..............ត្រូវប្រឹងឈ្លកឆ្លៀត.........បន្តវិជ្ជា។

7. ឆ្លៀតអានឆ្លៀតរៀនគ្រប់គ្រា.....កុំភ្លេចពាក្យបា...............កូនស្រីសម្លាញ់។

8. រស់នៅកុំចង់ឈ្នះបាញ់.............នាំគេខ្នក់ខ្នាញ់...............រលាយកេរ្តិ៏ឈ្មោះ។

9. កូនអឺយកុំនាំពាក្យឈ្លោះ..........ពាក្យអស់ទាំងនោះ.........នាំកូនអន្តរាយ។

10. គ្រួសារត្រូវការសប្បាយ............បានលុយចេះចាយ..........ចាត់ចែងសមគួរ។

11.កូនត្រូវចេះចាប់រកសួរ...............ពាក្យសមពាក្យគួរ............ញាតិទាំងសងខាង។

12. កូនកុំភ្លេចគុណអាងយ៉ាង..........ស្តីថាសំអាង.....................ត្រូវមានសីលធម៌។

13. នោះកូននឹងខ្ពស់បវរ..................ប្តីនឹងសាទរ.......................ស្រលាញ់កូនស្រី។

14. នៅផ្ទះត្រូវខំឃ្មាតខ្មី...................ចិត្តកុំពីរបី..........................ស្រលាញ់ការផ្ទះ។

15. ត្រូវចេះក្រាបអោនសំពះ...........ពេលជួបប្រទះ....................ចាស់ទុំប្អូនបង។

16. ត្រូវឆ្លៀតបង្រៀនកូនផង...........កូនខុសកូនឆ្គង...................ត្រូវកែតម្រង់។

17. ត្រូវពោលពាក្យល្អផូរផង់...........ដោយកាយផ្ចិតផ្ងង់..............សមជាមាតា។

18. ពេលកូនមកពីសាលា...............ត្រូវពិនិត្យការ.......................សិក្យាកូនផង។

19. កូនខ្វះមិនត្រូវរំលង ..................បង្រៀនសាកល្បង................បន្ថែមនៅផ្ទះ។

20. ក្នុងនាមម្តាយត្រូវជំនះ...............ចិត្តល្អដូចព្រះ.......................កុំប្រើហិង្សា។

21. កូននឹងបានខ្ពស់ថ្លៃថ្លា................វៃឆ្លាតប្រាថ្ញា.........................តទៅថ្ងៃមុខ។

22. នេះជាបណ្តាំឪពុក.....................សូមកូនចាំទុក.......................ឱណាកូនស្រីណា។

No comments:

Post a Comment